ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ នឹងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស នឹងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់
ទំនុកតម្កើង 78:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រឹល ហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រគល់ហ្វូងគោរបស់ពួកគេទៅដុំទឹកកក ហើយប្រគល់ហ្វូងសត្វស្រុករបស់ពួកគេទៅរន្ទះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រគល់ហ្វូងគោរបស់គេឲ្យត្រូវព្រឹល ហើយឲ្យហ្វូងចៀមរបស់គេត្រូវរន្ទះបាញ់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រឹល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។ អាល់គីតាប ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។ |
ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ នឹងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស នឹងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់
នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រឹលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង
ដូច្នេះសូមឲ្យឯងអង្វរដល់ព្រះយេហូវ៉ាផង ដ្បិតមានផ្គរជាយ៉ាងខ្លាំង ហើយនឹងព្រឹលនេះជាការល្មមហើយ នោះអញនឹងឲ្យឯងរាល់គ្នាចេញទៅ ឥតមានឃាត់ឃាំងទៀតឡើយ