តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
ទំនុកតម្កើង 78:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគេបានបែរជាល្បងលព្រះវិញទៀត ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះគម្ពីរខ្មែរសាកល ពួកគាត់ល្បងលព្រះម្ដងហើយម្ដងទៀត ហើយរុកកួនអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត គេបានរករឿងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។ អាល់គីតាប ពួកគេចេះតែល្បងលមើលអុលឡោះជានិច្ច ពួកគេនាំគ្នាធ្វើឲ្យអុលឡោះជាម្ចាស់ដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រអែលទាស់ចិត្ត។ |
តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំ ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ។
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ
ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ នឹងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ
រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។
តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ
កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ