ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 76:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោស នោះ​ទាំង​រទេះ​ចំបាំង នឹង​សេះ​ផង ក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​នៃ​យ៉ាកុប​អើយ ដោយ​ការស្ដីបន្ទោស​របស់ព្រះអង្គ អ្នកជិះរទេះចម្បាំង និង​សេះ​បាន​លង់លក់​អស់ហើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះ‌អង្គ​បន្ទោស នោះ​ទាំង​អ្នក​ជិះ ទាំង​សេះ​ក៏​ស្រឡាំង​កាំងទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះអង្គ​ស្រែក​គំរាម កង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កម្រើក​លែង​រួច។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យ៉ាកកូប​អើយ ពេល​ទ្រង់​ស្រែក​គំរាម កង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។

សូមមើលជំពូក



ទំនុកតម្កើង 76:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ នឹង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ


ដូច្នេះ នៅ​ពេល​យប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ ប្រហារ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ខ្មោច​ស្លាប់​ទាំង​អស់


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាសស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ នឹង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ


កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅ ក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់


នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើង ហើយ​ឫស​លោកីយ​បាន​បើក​ឲ្យ​ឃើញ ដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់


ដើម​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ត្រូវ​កាប់​ចេញ គេ​ត្រូវ​វិនាស​ដោយ​ព្រះ‌ភក្ត្រ​ទ្រង់​ទត​បន្ទោស


រួច​ពី​នោះ​មក ម៉ូសេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ


តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ


ម៉ារាម​នាង​ក៏​ទទួល​ពាក្យ​ឆ្លើយ​នឹង​គេ​ថា ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ។


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់


កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​អញ​នឹង​រៀប​ជប់‌លៀង​ឲ្យ​គេ អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់​ទៅ​ជានិច្ច ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅហ្វាយ ពួក​នាយ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រាប​ដរាប ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


នៅ​តុ​អញ ឯង​រាល់​គ្នា​នឹង​បាន​ឆ្អែត​ដោយ​សាច់​សេះ ពួក​រទេះ​ចំបាំង ពួក​មនុស្ស​ខ្លាំង​ពូកែ នឹង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយ‌សារ​ទ្រង់


ឯ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​ដុត​អស់​ទាំង​រទេះ​ចំបាំង​របស់​ឯង ឲ្យ​ឡើង​ជា​ផ្សែង ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង អញ​នឹង​បំបាត់​ការ​ចាប់​រំពា​របស់​ឯង​ពី​ផែនដី​ចេញ ហើយ​សំឡេង​របស់​ពួក​ទូត​ឯង នឹង​ឥត​មាន​អ្នក​ណា​ឮ​ទៀត​ឡើយ។


ឱ​ស្តេច​សាសន៍​អាសស៊ើរ​អើយ ពួក​អ្នក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ក៏​សំរាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​វាយ​អស់​ទាំង​សេះ​ឲ្យ​ស្លុត‌ស្លាំង ហើយ​ឲ្យ​ពួក​អ្នក​ដែល​ជិះ​វា​បាន​វិល​ខួរ​ដែរ អញ​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ខ្វាក់​ភ្នែក


យ៉ាង​នោះដាវីឌ​ក៏​យក​លំពែងនឹង​ក្អម​ទឹក​ពី​ត្រង់​ក្បាល​ដំណេក​របស់​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ផង ដោយ​គ្រប់​គ្នា​កំពុង​តែ​ដេក​លក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។