សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
ទំនុកតម្កើង 69:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ដ្បិតទូលបង្គំបានផ្ទុកការត្មះតិះដៀលដោយយល់ដល់ព្រះអង្គ; ភាពអាប់យសបានគ្របបាំងមុខរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទូលបង្គំទ្រាំទ្រឲ្យគេជេរប្រមាថ ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។ អាល់គីតាប ដ្បិតខ្ញុំទ្រាំទ្រឲ្យគេជេរប្រមាថ ខ្ញុំសុខចិត្តអាម៉ាស់មុខ ព្រោះតែទ្រង់។ |
សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃ ដោយព្រោះទ្រង់ ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។
ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្ដីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ
ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។
ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំនៀល ដោយយល់ដល់ទ្រង់
លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ