សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ ដែលមិនស្គាល់ទ្រង់ ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់វិញ
ទំនុកតម្កើង 69:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេ ហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់ ព្រះគម្ពីរខ្មែរសាកល សូមចាក់សេចក្ដីក្រេវក្រោធរបស់ព្រះអង្គលើពួកគេ សូមឲ្យព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គតាមពួកគេទាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមចាក់សេចក្ដីក្ដៅក្រហាយ របស់ព្រះអង្គទៅលើគេ ហើយសូមឲ្យសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គតាមទាន់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្មពួកគេ ឥតត្រាប្រណីឡើយ។ អាល់គីតាប សូមទ្រង់ធ្វើទោសពួកគេយ៉ាងធ្ងន់ ហើយសូមធ្វើទារុណកម្មពួកគេ ឥតត្រាប្រណីឡើយ។ |
សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ ដែលមិនស្គាល់ទ្រង់ ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់វិញ
ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
ពួកចៅហ្វាយរបស់យូដា ប្រៀបដូចជាមនុស្សដែលដកព្រំខណ្ឌចោល ដូច្នេះ អញនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើគេដូចជាទឹក
តែចំណែកពាក្យ នឹងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកឰយុកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត នឹងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសំរេចតាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមក
នោះសេចក្ដីកំហឹងរបស់អញនឹងបានកាត់ឡើង ទាស់នឹងគេនៅថ្ងៃនោះ រួចអញនឹងបោះបង់ចោលគេដែរ ហើយនឹងគេចមុខចេញពីគេទៅ នោះគេនឹងត្រូវស៊ីបង្ហិន ហើយនឹងកើតមានសេចក្ដីអាក្រក់ នឹងសេចក្ដីវេទនាជាច្រើនយ៉ាង ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា សេចក្ដីអាក្រក់ទាំងនេះបានមកលើយើង ដោយព្រោះតែព្រះនៃយើង ទ្រង់មិនគង់ក្នុងពួកយើងទេតើ
ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្ដីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។