Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញ ហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 សូមឲ្យ​ភ្នែក​របស់ពួកគេ​ទៅជាងងឹត​មើល​មិន​ឃើញ ហើយ​សូម​ធ្វើឲ្យ​ចង្កេះ​របស់ពួកគេ​ញញីញញ័រ​ជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ ហើយ​សូម​ឲ្យ​ចង្កេះ​គេ​ញ័រ​រហូត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់ ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

អាល់គីតាប

23 សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត​មើល​លែង​ឃើញ ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង បើ​មនុស្ស​ប្រុស​ដែល​ឈឺ​នឹង​សំរាល​កូន​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់ កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ‌ចាប់ ហៀប​នឹង​សំរាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ


ដូច្នេះ ព្រះ‌ភក្ត្រ​បំព្រង​នៃ​ស្តេច​ក៏​ផ្លាស់​ប្រែ​ទៅ ហើយ​គំនិត​ទ្រង់​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ​វិញ កំឡាំង​ទ្រង់​ក៏​ល្វើយ​ទៅ ហើយ​ព្រះ‌ជង្ឃ​ទ្រង់​ប្រដំ​គ្នា


ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។


បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ខាង​ឯ​សេចក្ដី​អាថ៌‌កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ចង់​ឲ្យ​ដឹង​ថា សាសន៍​អ៊ីស្រាអែល​កើត​មាន​សេចក្ដី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ​ទៅ​ហើយ ទាល់​តែ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន


តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម