ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ
ទំនុកតម្កើង 69:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ ព្រះគម្ពីរខ្មែរសាកល សូមឲ្យតុអាហាររបស់ពួកគេក្លាយជាអង្គប់នៅចំពោះពួកគេ ហើយសូមឲ្យសេចក្ដីសុខសាន្តក្លាយជាអន្ទាក់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យទៅជាអង្គប់ដល់គេវិញ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស! អាល់គីតាប សូមឲ្យតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ ក្លាយទៅជាអន្ទាក់នាំពួកគេឲ្យវិនាស! |
ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសំឡាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេនឹងឲ្យគេវិនាសដែរ
ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ
ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ
«ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង