ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ គេ​បាន​ឃើញ​ការ​យាង​យាស​នៃ​ទ្រង់ ជា​ដំណើរ​របស់​ព្រះ​នៃ​ទូលបង្គំ គឺ​ជា​ស្តេច​នៃ​ទូលបង្គំ ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដង្ហែ​របស់ព្រះអង្គ ជា​ក្បួនដង្ហែ​របស់​ព្រះ​នៃទូលបង្គំ ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ ដែលចូល​ទៅក្នុង​ទីវិសុទ្ធ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដំណើរ របស់​ព្រះ‌អង្គ គឺ​ក្បួន​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ មហាក្សត្រ​នៃ​ទូល‌បង្គំ យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជំនះ​របស់​ទ្រង់ ក្បួន​ជ័យ‌ជំនះ​របស់​អុលឡោះ ជា​ស្តេច​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទី‌សក្ការៈ

សូមមើលជំពូក



ទំនុកតម្កើង 68:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដាវីឌនឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ក៏​ប្រគំ​ភ្លេង​នៅ​ចំពោះ​ព្រះ អស់​ពី​កំឡាំង ព្រម​ទាំង​ច្រៀង​ចំរៀង​ផង ដោយ​ស៊ុង ពិណ ក្រាប់ ឈឹង នឹង​ត្រែ។


បាន​ជា​មនុស្ស​នឹង​ថា ពិត​ប្រាកដ​ជា​មាន​រង្វាន់ ដល់​មនុស្ស​សុចរិត ពិត​ប្រាកដ​ជា​មាន​ព្រះ​១​អង្គ ដែល​វិនិច្ឆ័យ​នៅ​ផែនដី​ដែរ។


ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​របស់​ទ្រង់ ដូច​ជា​ទូលបង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ