ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​ឯង​បាន​ជាន់​ឈ្លី​គេ ព្រម​ទាំង​ជ្រលក់​ជើង​ឯង​ក្នុង​ឈាម​ផង ប្រយោជន៍​ឲ្យ​អណ្តាត​ឆ្កែ​បាន​ចំណែក​នៃ​ខ្មាំង​សត្រូវ របស់​ទ្រង់​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើម្បីឲ្យ​ជើង​អ្នក​បាន​ជ្រលក់​នៅក្នុង​ឈាម ហើយ​អណ្ដាត​របស់​ឆ្កែ​អ្នក​ក៏មាន​ចំណែក​របស់វា​ពី​ពួក​ខ្មាំងសត្រូវ​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យជើង​អ្នក​រាល់​គ្នា បាន​ដើរ​លុយ​ក្នុង​ឈាម​របស់​គេ ឲ្យ​អណ្ដាត​ឆ្កែ​របស់​អ្នក​រាល់​គ្នា មាន​ចំណែកពី​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក

អាល់គីតាប

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។

សូមមើលជំពូក



ទំនុកតម្កើង 68:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ


គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ត្រង់​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិទ្ធ​ឈាម (រីឯ​នៅ​ទី​នោះ​ពួក​ស្រី​សំផឹង​តែង​ងូត​ទឹក) តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទុក


ឯ​មនុស្ស​សុចរិត គេ​នឹង​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​នៃ​មនុស្ស​អាក្រក់


ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ គង់​តែ​អញ​នឹង​រក​គេ ហើយ​ចាប់​នាំ​ចេញ​ពី​ទី​នោះ​មក ទោះ​បើ​បាន​លាក់​កំបាំង​ពី​ភ្នែក​អញ​នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ គង់​តែ​អញ​នឹង​បង្គាប់​ដល់​នាគ ហើយ​វា​នឹង​ចឹក​គេ​នៅ​ទី​នោះ