ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម
ទំនុកតម្កើង 66:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានបង្វែរសេចក្ដីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះដែលមិនបានបែរចេញពីសេចក្ដីអធិស្ឋានរបស់ខ្ញុំ គឺព្រះដែលមិនបានបង្វែរសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចេញពីខ្ញុំ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលើកតម្កើងព្រះ ព្រោះព្រះអង្គមិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានដកព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ចេញពីខ្ញុំដែរ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គពុំបាន បដិសេធពាក្យទូលអង្វររបស់ខ្ញុំទេ ហើយព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះខ្ញុំជានិច្ច!។ អាល់គីតាប សូមលើកតម្កើងទ្រង់ ព្រោះទ្រង់ពុំបាន បដិសេធពាក្យទូរអាអង្វររបស់ខ្ញុំទេ ហើយទ្រង់មានចិត្ត មេត្តាករុណាចំពោះខ្ញុំជានិច្ច!។ |
ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម
ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់
សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ
ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកំឡាំង នឹងអំណាចដល់រាស្ត្រទ្រង់ សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។