ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
ទំនុកតម្កើង 38:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់អើយ អស់ទាំងបំណងប្រាថ្នារបស់ទូលបង្គំនៅចំពោះព្រះអង្គ ហើយសំឡេងថ្ងូររបស់ទូលបង្គំមិនបានលាក់បាំងពីព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអស់ទាំងចិត្តប៉ងប្រាថ្នា របស់ទូលបង្គំហើយ សំឡេងថ្ងូររបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។ អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ខ្ញុំស្រាប់ហើយ ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំថ្ងូរ។ |
ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនឹងស្រាយលែងអស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់
អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ
ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើងខ្ញុំ ជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់