ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ
ទំនុកតម្កើង 145:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គលាព្រះហស្តរបស់ព្រះអង្គ ហើយចម្អែតបំណងនៃរបស់សព្វសារពើដែលមានជីវិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះហឫទ័យទូលាយ ព្រះអង្គប្រទានឲ្យគេ បានឆ្អែតតាមបំណងរបស់គេ។ អាល់គីតាប ទ្រង់មានចិត្តទូលាយ ទ្រង់ប្រទានឲ្យគេ បានឆ្អែតតាមបំណងរបស់គេ។ |
ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង នឹងសត្វទាំងនោះ
ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយក កាលទ្រង់លាព្រះហស្តទៅ នោះវាបានឆ្អែតដោយរបស់ល្អ
ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លាន ដោយសេចក្ដីល្អ។
អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះ ហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះ ដោយអាហារដ៏គ្រប់គ្រាន់