ទំនុកតម្កើង 139:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានព័ទ្ធទូលបង្គំពីមុខពីក្រោយ ព្រមទាំងដាក់ព្រះហស្តរបស់ព្រះអង្គលើទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះអង្គការពារទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ អាល់គីតាប ទ្រង់នៅពីមុខពីក្រោយខ្ញុំ ទ្រង់ការពារខ្ញុំ ដោយអំណាចរបស់ទ្រង់។ |
ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
តែទ្រង់មិនបានដាក់ព្រះហស្តលើពួកកូនចៅអ៊ីស្រាអែលដ៏មានត្រកូលខ្ពស់ទាំងនោះទេ គេបានឃើញព្រះអង្គ រួចក៏នាំគ្នាបរិភោគភោជន៍។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានបន្ទូលថា ចូរបំផ្លាញគេចុះ។
កាលខ្ញុំឃើញទ្រង់ នោះខ្ញុំដួលនៅទៀបព្រះបាទាទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង