ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០
ទំនុកតម្កើង 137:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក នាកណ្តាលស្រុកនោះ ព្រះគម្ពីរខ្មែរសាកល យើងបានព្យួរពិណហាបរបស់យើងលើដើមសូលដែលនៅកណ្ដាលទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង នៅដើមចាក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ អាល់គីតាប យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ |
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០
ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយសេចក្ដីអំណរដោយដេញស៊ុងក៏អស់ទៅ
អញនឹងធ្វើបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នាទៅជាការយំសោក ហើយឲ្យបទចំរៀងរបស់ឯងរាល់គ្នាទៅជាពាក្យទំនួញវិញ អញនឹងធ្វើឲ្យគ្រប់ទាំងចង្កេះបានស្លៀកដោយសំពត់ធ្មៃ ហើយគ្រប់ទាំងក្បាលបានត្រងោលផង អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ ឯចុងបំផុតនៃការនោះនឹងត្រូវជាថ្ងៃយ៉ាងល្វីង។
ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ នឹងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ