ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា
ទំនុកតម្កើង 135:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ ព្រះគម្ពីរខ្មែរសាកល វង្សត្រកូលលេវីអើយ ចូរថ្វាយពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពូជពង្សលេវីអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមគ្រួសាររបស់លោកលេវីអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ! អាល់គីតាប ក្រុមគ្រួសាររបស់លោកលេវីអើយ ចូរសរសើរតម្កើងអុលឡោះតាអាឡា អស់អ្នកដែលគោរពកោតខ្លាចអុលឡោះតាអាឡាអើយ ចូរសរសើរតម្កើងទ្រង់! |
ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា
ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ នឹងជាខែលរបស់ឯង
លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ