ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង។
ទំនុកតម្កើង 129:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ ព្រះគម្ពីរខ្មែរសាកល ដែលមិនបានពេញក្នុងដៃរបស់អ្នកច្រូតឡើយ ក៏មិនបានពេញមួយឱបរបស់អ្នកចងកណ្ដាប់ដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាស្មៅដែលមិនបានពេញមួយក្ដាប់ ក្នុងដៃរបស់អ្នកច្រូត ក៏មិនបានពេញដៃរបស់អ្នក ដែលចងជាកណ្ដាប់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។ អាល់គីតាប សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។ |
ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង។
ដ្បិតគេបានសាបព្រោះជាខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ នោះមនុស្សដទៃនឹងលេបបាត់ទៅ។
អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ