ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 113:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​នឹង​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ធំ គឺ​ជា​មួយ​នឹង​ពួក​អ្នក​ធំ​នៃ​រាស្ត្រ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើម្បីឲ្យ​អង្គុយ​ជាមួយ​បណ្ដា​អភិជន គឺ​ជាមួយ​បណ្ដា​អភិជន​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាច រួម​ជា​មួយ​ពួក​អ្នក​ធំ គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

ដើម្បី​ឲ្យ​គេ​កាន់​កាប់​អំណាច រួម​ជា​មួយ​ពួក​អ្នក​ធំ គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 113:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា នែ យើង​តាំង​ឯង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ


ទ្រង់​មិន​ដក​ព្រះ‌នេត្រ​ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ទ្រង់​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា​មួយ​នឹង​ពួក​ស្តេច ឲ្យ​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ហើយ​គេ​បាន​ថ្កើង​ឡើង


៙ នោះ​នាង​នឹង​បាន​ព្រះ‌រាជ​បុត្រ​ជំនួស​ឪពុក ហើយ​នាង​នឹង​តាំង​ព្រះ‌រាជ​បុត្រ​ទាំង​នោះ ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង


ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ​នៅ​លើ​សសរ​ទាំង​នោះ