ដោយព្រោះអញបានលើកឯងពីធូលីដីឡើង តាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលជារាស្ត្រអញ តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោមវិញ ព្រមទាំងបណ្តាលឲ្យអ៊ីស្រាអែល ជារាស្ត្រអញធ្វើបាបដែរ ជាការដែលនាំឲ្យអញខឹង ដោយសារអំពើបាបរបស់គេ
ទំនុកតម្កើង 113:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាម ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យអ្នកក្រខ្សត់ក្រោកឡើងពីធូលីដី ព្រះអង្គទ្រង់លើកអ្នកខ្វះខាតឡើងពីគំនរលាមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ អាល់គីតាប ទ្រង់លើកមនុស្សទន់ខ្សោយឡើងពីធូលីដី ទ្រង់លើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ |
ដោយព្រោះអញបានលើកឯងពីធូលីដីឡើង តាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលជារាស្ត្រអញ តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោមវិញ ព្រមទាំងបណ្តាលឲ្យអ៊ីស្រាអែល ជារាស្ត្រអញធ្វើបាបដែរ ជាការដែលនាំឲ្យអញខឹង ដោយសារអំពើបាបរបស់គេ
ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយឲ្យមនុស្សដែលក្រំក្នុងចិត្ត បានដំកើងឡើងដល់ទីសុខ
ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំង អណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
ឯពួកស្លាប់របស់ឯងគេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។
ដូច្នេះអស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។
ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី
តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ