ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។
ទំនុកតម្កើង 109:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យកូនចៅវានៅជាកំព្រាឪពុក ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ ព្រះគម្ពីរខ្មែរសាកល សូមឲ្យកូនៗរបស់គេទៅជាកូនកំព្រា ហើយឲ្យប្រពន្ធរបស់គេទៅជាស្ត្រីមេម៉ាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យកូនចៅរបស់វាកំព្រាឪពុក ហើយឲ្យប្រពន្ធរបស់វាក្លាយជាស្រ្ដីមេម៉ាយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។ អាល់គីតាប សូមឲ្យកូនចៅរបស់គេក្លាយទៅជាក្មេងកំព្រា ហើយប្រពន្ធរបស់គេក្លាយទៅជាស្ត្រីមេម៉ាយ!។ |
ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។
ដូច្នេះ សូមទ្រង់ប្រគល់កូនចៅគេដល់សេចក្ដីអំណត់អត់ ហើយខ្លួនគេដល់អំណាចដាវផង សូមឲ្យប្រពន្ធគេនៅជាឥតមានកូន នឹងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ នឹងពួកកំឡោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម