គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសំអប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ
ក៏ព័ទ្ធជុំវិញទូលបង្គំដោយពាក្យនៃសម្អប់ ហើយវាយប្រហារទូលបង្គំដោយគ្មានមូលហេតុ។
គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសម្អប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ។
គេពោលពាក្យសម្អប់មកលើទូលបង្គំ ហើយវាយប្រហារទូលបង្គំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
គេពោលពាក្យសំអប់មកលើខ្ញុំ ហើយវាយប្រហារខ្ញុំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
ហើយកំពុងដែលអាប់សាឡំមថ្វាយយញ្ញបូជា នោះទ្រង់ក៏ចាត់គេ ឲ្យទៅហៅអ័ហ៊ីថូផែល ជាអ្នកស្រុកគីឡោ ដែលជាបុរោហិតរបស់ដាវីឌ ឲ្យមកពីគីឡោ ជាក្រុងរបស់ខ្លួនដែរ ការក្បត់នេះ ក៏បានកើតកាន់តែខ្លាំងឡើង ដ្បិតមានប្រជាជនចុះចូលខាងអាប់សាឡំម រឹតតែច្រើនឡើង។
ឥឡូវនេះគេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហាន របស់យើងខ្ញុំហើយ គេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី
មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ
សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ
ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ
៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ នឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ
សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំជុំវិញ ដូចជាទឹក ជាដរាបរាល់ថ្ងៃ ក៏នាំគ្នារឹតរួតទូលបង្គំទាំងអស់
រួចទូលសួរថា ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាបាវបំរើទ្រង់ដូច្នេះ តើទូលបង្គំបានធ្វើអ្វី ឬមានទោសយ៉ាងណា