វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវ ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
ទំនុកតម្កើង 109:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់ ដែលវាតែងស្លៀកពាក់ ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ ព្រះគម្ពីរខ្មែរសាកល សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យការជេប្រទេចនោះ បានដូចជាសម្លៀកបំពាក់ ដែលហ៊ុមព័ទ្ធនៅជុំវិញខ្លួនវា ហើយដូចជាខ្សែក្រវាត់ ដែលរឹតនៅចង្កេះវាជានិច្ច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។ អាល់គីតាប សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។ |
វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវ ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន ដោយសេចក្ដីអាប់យស ឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាស ដូចជាពាក់អាវ
អញនឹងយកសេចក្ដីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវ របស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។
ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហ ដោយសេចក្ដីខ្មាស នឹងអាប់យសទៅ