នោះផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយ ដោយព្រោះទ្រង់មានសេចក្ដីក្រោធ
ណាហ៊ុម 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភក្ត្រទ្រង់ អើ ទាំងលោកីយ នឹងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះអង្គ ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ ផែនដី ពិភពលោកទាំងមូល និងអ្វីៗទាំងអស់នៅក្នុងលោកនេះ រំពើកចុះឡើងនៅចំពោះព្រះភក្ត្រព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំធំៗរញ្ជួយនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ អាល់គីតាប ភ្នំធំៗរញ្ជួយចំពោះទ្រង់ ទ្រង់ធ្វើឲ្យភ្នំតូចៗរលាយ។ ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី កក្រើកញាប់ញ័រ ចំពោះទ្រង់។ |
នោះផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយ ដោយព្រោះទ្រង់មានសេចក្ដីក្រោធ
ទ្រង់លើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ទ្រង់ក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ទ្រង់
កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង
នឹងអស់ទាំងភ្នំធំៗអើយ បានជាលោតដូចជាចៀមឈ្មោល ហើយឯងដែរ ភ្នំតូចៗអើយ បានជាលោត ដូចជាកូនចៀមដូច្នេះ
នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ
មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ ក៏កាត់ឡើងជារងើកដែរ
អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង នៅចំពោះទ្រង់ ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះ នៃសាសន៍អ៊ីស្រាអែល
ចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយ នឹងអស់អ្នកដែលនៅលោកីយផង
ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
មើល ព្រះយេហូវ៉ាទ្រង់ធ្វើផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកំចាត់កំចាយអស់ពួកអ្នកដែលនៅផែនដីផង
ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោកនឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។
ហេតុនោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាស្ត្រនៃទ្រង់ ហើយទ្រង់បានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាមនៅកណ្តាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តទ្រង់ចេះតែលូកមកទៀត។
តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ
ដល់ម៉្លេះបានជាទាំងត្រីសមុទ្រ នឹងសត្វហើរលើអាកាស សត្វព្រៃ នឹងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះអញ ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចំរែះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី
ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ នឹងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ
ដ្បិតព្រះអម្ចាស់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះដែលគ្រាន់តែពាល់ផែនដី នោះផែនដីក៏រលាយទៅ ហើយអស់អ្នកដែលអាស្រ័យនៅ ក៏នឹងសោកសៅ ឯស្រុកគេទាំងមូលនឹងឡើងដូចជាទន្លេធំ រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ
អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត
ភ្នំទាំងប៉ុន្មានបានឃើញទ្រង់ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជំរៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ
ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ
គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ
ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ
ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ នឹងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង
ភ្នំទាំងប៉ុន្មានក៏រលាយទៅនៅចំពោះព្រះយេហូវ៉ា គឺភ្នំស៊ីណាយបានរលាយពីចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល។