Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយ ដោយ​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយដោយ​ព្រោះ​ព្រះ‌អង្គ មាន​សេចក្ដី​ក្រោធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ផែនដី​កក្រើក​ញាប់‌ញ័រ ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នៅ​ពេល​ទ្រង់​ខឹង ផែនដី​កក្រើក​ញាប់‌ញ័រ ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ណា​ដែល​ពាល់​វា ត្រូវ​តែ​មាន​ដែក ហើយ​ដង​លំពែង​ផង គេ​នឹង​ដុត​វាឲ្យ​សុស​នៅ​ទី​នោះ​ឯង។


សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ទ្រង់​បន្ទោស


នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយ ហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ


នោះ​ផែនដី​ក៏​ញ័រ ហើយ​មេឃ​ក៏​ធ្លាក់​មក​ជា​ភ្លៀង នៅ​ចំពោះ​ទ្រង់ ភ្នំ​ស៊ី‌ណាយ​ក៏​កក្រើក​ញ័រ នៅ​ចំពោះ​ព្រះ គឺ​ជា​ព្រះ នៃ​សាសន៍​អ៊ីស្រាអែល


សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ ឯ​ផែនដី​ក៏​ញ័រ​កក្រើក


ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ


ផ្លេក‌បន្ទោរ​របស់​ទ្រង់​ក៏​បំភ្លឺ​លោកីយ ផែនដី​បាន​ឃើញ ហើយ​ញាប់‌ញ័រ


ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ នឹង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ


គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា


នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ


កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ក្លាហាន។


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទ្រង់​បាន​យាង​ចេញ​ពី​ភ្នំ​សៀរ កាល​ទ្រង់​បាន​យាង​មក​ពី​ស្រុក​អេដំម នោះ​ផែនដី​ក៏​ញ័រ​ឡើង ផ្ទៃ​មេឃ​ក៏​ទូទឹម ហើយ​ពពក​បាន​បង្អុរ​ទឹក​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម