Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 28:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ពេលនោះ មើល៍! មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ពីព្រោះ​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ចុះមក​ពី​លើមេឃ ហើយ​ចូលទៅ​ប្រមៀល​ថ្ម​ចេញ រួច​អង្គុយ​លើ​ថ្មនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ពេលនោះ​ ក៏​មាន​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ ដ្បិត​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះ​ពី​ស្ថានសួគ៌​មក​ ហើយ​ចូល​ទៅ​ជិត​ផ្នូរ​ ប្រមៀល​ថ្ម​បិទ​ផ្នូរ​នោះ​ចេញ​ និង​បាន​អង្គុយ​នៅ​លើ​ថ្ម​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ចុះ​ពី​ស្ថាន‌សួគ៌ មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​ចុះ​ពី​ស្ថាន​បរម‌សុខ* មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ ចុះ​ពី​សូរ៉កា​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 28:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​មាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់


រួច​គេ​ក៏​ទៅ​បិទ​ចំណាំ​ធ្វើ​ឲ្យ​មាំ‌មួន ហើយ​ដាក់​គ្នា​ឲ្យ​ចាំ​យាម​ផង។


នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ


នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ


ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា


ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។


តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។


នោះ​មាន​គេ​បើក​ព្រះ‌វិហារ​នៃ​ព្រះ​នៅ​ស្ថាន‌សួគ៌ ហើយ​ឃើញ​មាន​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​នោះ រួច​មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង ផ្គរ‌លាន់ កក្រើក​ដី នឹង​ព្រឹល​យ៉ាង​ធំៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម