លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្តាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ាស្រាប់តែមានខ្លាឃ្មុំញី២ ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់៤២នាក់ទៅ
ដានីយ៉ែល 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនីរ៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ ព្រះគម្ពីរខ្មែរសាកល “មើល៍! មានសត្វមួយទៀតជាសត្វទីពីរ ដូចខ្លាឃ្មុំ។ វាត្រូវបានធ្វើឲ្យឈរដោយចំហៀងខ្លួនម្ខាង ហើយមានឆ្អឹងជំនីរបីនៅក្នុងមាត់របស់វា នៅចន្លោះធ្មេញរបស់វា។ មានបា្រប់ដល់វាដូច្នេះថា: ‘ចូរក្រោកឡើងត្របាក់ស៊ីសាច់ច្រើនចុះ!’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ មានសត្វមួយទៀត ជាសត្វទីពីរ មានសណ្ឋានជាខ្លាឃ្មុំ វាឈរលើជើងម្ខាង ទាំងពាំឆ្អឹងជំនីរ បីនៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់វាថា "ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ អាល់គីតាប សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ |
លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្តាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ាស្រាប់តែមានខ្លាឃ្មុំញី២ ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់៤២នាក់ទៅ
ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន នោះគ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចំកួតរបស់ខ្លួន។
ឥឡូវនេះ យើងនឹងសំដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចំរើនកំឡាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក
តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល
ឯ «ពេរេស» នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី នឹងសាសន៍ពើស៊ីហើយ។
សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្ស ហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ
ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀត មានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា
អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។
សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ