ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ ទ្រង់​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី គឺ​ទ្រង់​ដែល​បាន​ប្រោស​ឲ្យ​ដានី‌យ៉ែល​រួច​ពី​អំណាច​សិង្ហ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​រំដោះ និង​សង្គ្រោះ ព្រះអង្គ​ទ្រង់​ធ្វើ​ទីសម្គាល់ និង​ការអស្ចារ្យ នៅ​លើមេឃ និង​នៅលើ​ផែនដី​។ គឺព្រះអង្គហើយ ដែល​រំដោះ​ដានីយ៉ែល​ពី​ក្រញាំ​តោ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​រំដោះ ហើយ​សង្គ្រោះ ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែន‌ដី គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ដានី‌យ៉ែល ឲ្យ​រួច​ពី​អំណាច​សិង្ហ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ លោក​ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ទ្រង់​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​អំណាច នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ទ្រង់​នេះ​ហើយ​ដែល​បាន​សង្គ្រោះ ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

សូមមើលជំពូក



ដានី‌យ៉ែល 6:27
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា​ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន


រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ


ទ្រង់​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង ខ្ពស់​ជាង​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ទៅ​ទៀត ទ្រង់​ក៏​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង


ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់ ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់ ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ នឹង​ពូជ‌ពង្ស​ត​រៀង​ទៅ។


ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការ‌ពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់


ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ព្រងើយ​ចំពោះ​គេ ដល់​កាល​ណា​ទៀត សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​សិង្ហ


ឱ​ពួក​អ្នក​ដែល​ស្រឡាញ់ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​ចុះ ទ្រង់​ទំនុក​បំរុង​ព្រលឹង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់


តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ


រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច


កាល​ស្តេច​កំពុង​តែ​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ធ្លាក់​មក​ពី​លើ​មេឃ​ថា ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រាប់​ដល់​ឯង​ហើយ ថា​រាជ្យ​បាន​ផុត​ចេញ​ពី​ឯង​ហើយ


លុះ​ដល់​ផុត​ពេល​កំណត់​ហើយ នោះ​នេប៊ូ‌ក្នេសា យើង​បាន​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​សតិ‌ស្មារតី​ក៏​ត្រឡប់​មក​ឯ​យើង​វិញ រួច​យើង​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សរសើរ ហើយ​លើក​ដំកើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប‌ជានិច្ច​ផង ដោយ​ព្រោះ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ


ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ


កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ


ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា បើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ នោះ​មិន​ព្រម​ជឿ​ទេ


ដោយ​ទ្រង់​លូក​ព្រះ‌ហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​នឹង​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់


ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ដែលឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំនៀល​ពី​អ៊ីស្រាអែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ