លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង
ដានីយ៉ែល 2:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដានីយ៉ែល លោកសូមដល់ស្តេច ហើយទ្រង់ក៏តាំងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។ ព្រះគម្ពីរខ្មែរសាកល ដានីយ៉ែលទូលសុំដល់ស្ដេច នោះទ្រង់ក៏តាំងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ លើការងារក្នុងខេត្តបាប៊ីឡូន រីឯដានីយ៉ែលវិញ គាត់នៅក្នុងរាជវាំងរបស់ស្ដេច៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះដានីយ៉ែលទូលសូមដល់ស្តេច ស្ដេចក៏តែងតាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឲ្យគ្រប់គ្រងលើកិច្ចការទាំងឡាយនៅអាណាខេត្តបាប៊ីឡូន ប៉ុន្ដែ ដានីយ៉ែលនៅបម្រើស្ដេចក្នុងរាជវាំងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដានីយ៉ែលទូលអង្វរស្ដេច សូមទ្រង់ប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនលោកផ្ទាល់នៅបម្រើព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។ អាល់គីតាប ដានីយ៉ែលសូមស្តេចប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនគាត់ផ្ទាល់នៅបម្រើស្តេចក្នុងបរមរាជវាំង។ |
លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង
រីឯនៅគ្រានោះ កាលម៉ាដេកាយកំពុងតែអង្គុយនៅមាត់ទ្វារព្រះរាជវាំង នោះមានភ្នាក់ងាររបស់ស្តេច២នាក់ ឈ្មោះប៊ីកថាន នឹងថេរែស ក្នុងពួកអ្នកចាំយាមនៅមាត់ទ្វារព្រះរាជវាំង គេមានសេចក្ដីកំហឹង ហើយរកឱកាសដល់ព្រះជន្មស្តេចអ័ហាស៊ូរុស
ដូច្នេះ ពួកមហាតលិករបស់ស្តេច ដែលនៅត្រង់មាត់ទ្វារព្រះរាជវាំង គេឱនខ្លួនចុះគោរពដល់ហាម៉ានទាំងអស់គ្នា ពីព្រោះស្តេចទ្រង់បានចេញបង្គាប់ ពីដំណើរលោកយ៉ាងនោះ តែម៉ាដេកាយមិនបានឱនខ្លួនទេ ក៏មិនគោរពផង
កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
រួចពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្តាល គឺមាននើកាល-សារេស៊ើរ១ សាំកា-នេបូរ១ សាសេគិម១ រ៉ាប-សារីស១ នើកាល-សារេស៊ើរ១ ហើយរ៉ាប-ម៉ាក់១ ព្រមទាំងពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនឯទៀតទាំងប៉ុន្មានផង។
រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង នឹងការយល់សប្តិផង
ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
នោះដានីយ៉ែលក៏វិលទៅឯផ្ទះ ប្រាប់រឿងនោះដល់ហាណានា មីសាអែល នឹងអ័សារា ជាគូកនរបស់លោក
រីឯស្តេចនេប៊ូក្នេសា ទ្រង់ធ្វើរូបមាស១ មានកំពស់៦០ហត្ថ ទទឹង៦ហត្ថ ទ្រង់បញ្ឈររូបនោះនៅវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូន
ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែលលោកក៏នៅក្នុងពួកអធិបតីនោះដែរ
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្ដីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។