Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ធ្វើ​រូប​មាស​១ មាន​កំពស់​៦០​ហត្ថ ទទឹង​៦​ហត្ថ ទ្រង់​បញ្ឈរ​រូប​នោះ​នៅ​វាល​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះបាទ​នេប៊ូក្នេសា​បាន​ធ្វើ​រូបបដិមាករ​មួយ​ពី​មាស មាន​កម្ពស់ ៦០ ហត្ថ ទទឹង ៦ ហត្ថ​។ ទ្រង់​ដំឡើង​រូបនោះ​នៅ​វាលទំនាប​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ធ្វើ​រូប​បដិ‌មាករ​មួយ​ពី​មាស មាន​កម្ពស់​ហុក​សិប​ហត្ថ ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កម្ពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​នេប៊ូ‌ក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កំពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្តេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​បន្ទូល​ថា ឱ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


រីឯ​នៅ​គ្រា​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ រហូត​ដល់​អេធីយ៉ូពី


៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់នឹង​មាស​ប៉ុណ្ណោះ ជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក


ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ។


ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តាជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សំរាប់​ខ្លួន​គេ


នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សំរាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​នឹង​ប្រចៀវ


នោះ​ឯង​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​ឯង នឹង​មាស​ដែល​ស្រោប​រូប​សិត​ឯង ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ ឯង​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា ចូរ​ចេញ​ឲ្យ​ផុត​ទៅ។


ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​១​ឲ្យ​គេ រួច​គេ​ទំលាក់​ខ្លួន​ក្រាប​ចុះ ថ្វាយ‌បង្គំ​ចំពោះ​រូប​នោះ


គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស នឹង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង នឹង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ នឹង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់


តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សំរាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ


នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ីឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ីឡូន​ផង


ឯ​ដានី‌យ៉ែល លោក​សូម​ដល់​ស្តេច ហើយ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ឡើង​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង នៅ​ខេត្ត​បាប៊ីឡូន​តែ​ដានី‌យ៉ែល​លោក​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​វិញ។


នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ម្នាល​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ


រួច​មក ស្តេច​ទ្រង់​ក៏​ដំឡើង​ងារ​ដល់​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ នៅ​ក្នុង​ខេត្ត​បាប៊ីឡូន។


គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ នឹង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា នឹង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ នឹង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​ដំកើង​ព្រះ‌អង្គ​នោះ​សោះ


គេ​បាន​ផឹក​ស្រា​បណ្តើរ ហើយ​សរសើរ​ដល់​អស់​ទាំង​ព្រះ​បណ្តើរ ជា​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ នឹង​ថ្ម។


នាង​មិន​បាន​ដឹង​ថា គឺ​អញ​នេះ​ដែល​តែង‌តែ​ឲ្យ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​ដល់​នាង ព្រម​ទាំង​ចំរើន​ប្រាក់ នឹង​មាស​ដល់​នាង ដែល​គេ​បាន​ប្រើ​សំរាប់​គោរព​ដល់​ព្រះ​បាល​នោះ​ផង​ទេ


គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​អញ​ទេ ក៏​បាន​តាំង​ចៅហ្វាយ​ឡើង តែ​អញ​មិន​បាន​ដឹង​ឡើយ គេ​បាន​យក​ប្រាក់ នឹង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​កាត់​ចេញ


វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាសនឹង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ


ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ


អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ


ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សំរាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង


រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយ‌សារ​សេចក្ដី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស នឹង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម