គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
ដានីយ៉ែល 11:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង នឹងនាំឲ្យវាវិតក្កព្រួយ ដូច្នេះវានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដំណឹងពីទិសខាងកើត និងទិសខាងជើងនឹងធ្វើឲ្យទ្រង់តក់ស្លុត ហើយទ្រង់នឹងចេញទៅដោយសេចក្ដីក្ដៅក្រហាយដ៏ខ្លាំងក្លា ដើម្បីបំផ្លាញ និងញែកចេញបំផ្លាញមនុស្សជាច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដំណឹងដែលចេញពីស្រុកខាងកើត និងពីស្រុកខាងជើង នឹងនាំឲ្យស្ដេចព្រួយបារម្ភ ដូច្នេះ ស្ដេចនឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីកម្ទេច ហើយបំផ្លាញមនុស្សជាច្រើនបង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្ដាលឲ្យស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ អាល់គីតាប បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្ដាលឲ្យស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកំទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ |
គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម នឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ
គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស នឹងប្រាក់ ជាព្រះរាជទ្រព្យ នឹងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី នឹងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា
វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ។
ទេវតាទី៦ ក៏ចាក់ចានខ្លួនទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ