នៅថ្ងៃនោះ មាត់ឯងនឹងបើកឡើងដល់អ្នកដែលរត់រួច ឯងនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលឯងនឹងធ្វើជាទីសំគាល់ដល់គេ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ដានីយ៉ែល 10:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលលោកបាននិយាយមកខ្ញុំ តាមសេចក្ដីទាំងនោះរួចហើយ នោះខ្ញុំក៏ឱនមុខមើលទៅដី ហើយបានគនៅ ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់បាននិយាយនឹងខ្ញុំតាមពាក្យទាំងនោះហើយ ខ្ញុំក៏ក្រាបមុខដល់ដី ហើយទៅជាគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានមានប្រសាសន៍មកកាន់ខ្ញុំតាមសេចក្ដីទាំងនេះរួចហើយ ខ្ញុំក៏ឱនមុខមើលទៅដី ហើយនៅស្ងៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំឱនមុខចុះ នៅស្ងៀម អាល់គីតាប ពេលគាត់កំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំអោនមុខចុះ នៅស្ងៀម |
នៅថ្ងៃនោះ មាត់ឯងនឹងបើកឡើងដល់អ្នកដែលរត់រួច ឯងនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលឯងនឹងធ្វើជាទីសំគាល់ដល់គេ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
អញនឹងធ្វើឲ្យអណ្តាតឯង ជាប់នៅនឹងក្រអូមមាត់ ឲ្យឯងបានគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស
រីឯនៅពេលល្ងាច មុនដែលអ្នករត់រួច នោះបានមកដល់ នោះព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតនៅលើខ្ញុំ ទ្រង់ក៏បើកមាត់ខ្ញុំ ចាំតែអ្នកនោះមកដល់នៅពេលព្រឹក ដូច្នេះ មាត់ខ្ញុំបានបើកឡើង ហើយខ្ញុំមិននៅគទៀតទេ។
ប៉ុន្តែខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះបាន កាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ចុះដល់ដី។
កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង
មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។