ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ចៅហ្វាយ​លើ​ពួក​កំរៀវ​នោះ ក៏​និយាយ​នឹង​ដានី‌យ៉ែល​ថា យើង​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ដំរូវ​អាហារ នឹង​គ្រឿង​ផឹក​ដល់​អ្នក​ណាស់ ចង់​ឲ្យ​ទ្រង់​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នាបាន​អាក្រក់​ជាង​ពួក​កំឡោះៗ​ស្រករ​នឹង​ឯង​ធ្វើ​អី យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​យើង​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឯ​មេ​មហាតលិក​ក៏​និយាយ​នឹង​ដានីយ៉ែល​ថា​៖ “យើង​ខ្លាច​ស្ដេច​ជា​ចៅហ្វាយ​របស់យើង ដែល​បាន​តម្រូវ​អាហារ​របស់ពួកអ្នក និង​គ្រឿងផឹក​របស់ពួកអ្នក​។ ហេតុអ្វីបានជា​ត្រូវឲ្យ​ទ្រង់​ទត​ឃើញ​មុខ​ពួកអ្នក​អាក្រក់​ជាង​ពួក​យុវជន​ដែល​ស្រករនឹង​អាយុ​របស់ពួកអ្នក​? ធ្វើដូច្នោះ ពួកអ្នក​ធ្វើឲ្យ​យើង​ប្រថុយ​ក្បាល​នៅចំពោះ​ស្ដេច​ហើយ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​ពោលទៅ​កាន់​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ទ្រង់​បាន​តម្រូវ​អាហារ និង​ភេសជ្ជៈ​សម្រាប់​អ្នក​ណាស់ ដ្បិត​ហេតុ​អ្វី​ក៏​ចង់​ឲ្យ​ស្ដេច​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​អាក្រក់ ជាង​យុវជនឯ​ទៀត​ៗ​ដែល​ស្រករ​នឹង​អ្នក? យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​យុវជន​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះ‌ករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តម្រូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះ‌ករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ‌ខាន»។

សូមមើលជំពូក

អាល់គីតាប

លោក​នាយក​ក្រុម​មហា‌តលិក​ពោល​ទៅ​កាន់​ដានី‌យ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ស្តេច​ណាស់ ដ្បិត​គាត់​បាន​តំរូវ​ឲ្យ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់‌ផ្គង់​ប្អូនៗ ប្រសិន​បើ​ស្តេច​មើល​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ គាត់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំ​ខាន»។

សូមមើលជំពូក



ដានី‌យ៉ែល 1:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។


នោះ​ដានី‌យ៉ែល​និយាយ​ដល់​អ្នក​ដំរួត ដែល​ចៅហ្វាយ​ពួក​កំរៀវ​បាន​តាំង​ឲ្យ​ត្រួត​លើ​ដានី‌យ៉ែល ហាណានា មីសា‌អែល នឹង​អ័សារា​ថា


ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្រឡាញ់​របស់​ចៅហ្វាយ​នោះ