ដានីយ៉ែល 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឯចៅហ្វាយលើពួកមហាតលិកពោលទៅកាន់ដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំ ដែលទ្រង់បានតម្រូវអាហារ និងភេសជ្ជៈសម្រាប់អ្នកណាស់ ដ្បិតហេតុអ្វីក៏ចង់ឲ្យស្ដេចទតឃើញមុខអ្នករាល់គ្នាអាក្រក់ ជាងយុវជនឯទៀតៗដែលស្រករនឹងអ្នក? យ៉ាងនោះ អ្នកនឹងធ្វើឲ្យខ្ញុំប្រថុយក្បាលចំពោះស្តេចហើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ឯមេមហាតលិកក៏និយាយនឹងដានីយ៉ែលថា៖ “យើងខ្លាចស្ដេចជាចៅហ្វាយរបស់យើង ដែលបានតម្រូវអាហាររបស់ពួកអ្នក និងគ្រឿងផឹករបស់ពួកអ្នក។ ហេតុអ្វីបានជាត្រូវឲ្យទ្រង់ទតឃើញមុខពួកអ្នកអាក្រក់ជាងពួកយុវជនដែលស្រករនឹងអាយុរបស់ពួកអ្នក? ធ្វើដូច្នោះ ពួកអ្នកធ្វើឲ្យយើងប្រថុយក្បាលនៅចំពោះស្ដេចហើយ!”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតម្រូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានដំរូវអាហារ នឹងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នាបានអាក្រក់ជាងពួកកំឡោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ សូមមើលជំពូកអាល់គីតាប10 លោកនាយកក្រុមមហាតលិកពោលទៅកាន់ដានីយ៉ែលថា៖ «ខ្ញុំខ្លាចស្តេចណាស់ ដ្បិតគាត់បានតំរូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើស្តេចមើលឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ គាត់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ សូមមើលជំពូក |