ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ
ជនគណនា 8:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកលេវីគេសំអាតខ្លួន ព្រមទាំងបោកសំលៀកបំពាក់របស់គេផង រួចអើរ៉ុនក៏ថ្វាយគេជាដង្វាយនៅចំពោះព្រះយេហូវ៉ា ទាំងធ្វើឲ្យធួននឹងគេ ដើម្បីឲ្យគេបានស្អាត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកលេវីបានធ្វើពិធីសម្អាតខ្លួនពីបាប ហើយបានបោកសម្លៀកបំពាក់របស់ខ្លួនដែរ រួចលោកអើរ៉ុនក៏បានថ្វាយគេជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយធ្វើពិធីលោះបាបឲ្យពួកគេ ដើម្បីឲ្យពួកគេបានស្អាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ លោកអើរ៉ុនបានធ្វើពិធីញែកពួកគេថ្វាយព្រះអម្ចាស់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបរិសុទ្ធ។ អាល់គីតាប ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ ហារូនបានធ្វើពិធីញែកពួកគេជូនអុលឡោះតាអាឡានៅចំពោះទ្រង់ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបានបរិសុទ្ធ។ |
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផង ត្រូវឲ្យគេបោកខោអាវដែរ
រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងដង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
ត្រូវឲ្យអ្នកនោះយកទឹកនេះមកសំអាតខ្លួននៅថ្ងៃទី៣ រួចដល់ថ្ងៃទី៧ ទើបនឹងបានស្អាត តែបើមិនបានសំអាតនៅថ្ងៃទី៣ទេ នោះដល់ថ្ងៃទី៧មិនបានរាប់ជាស្អាតដែរ
ត្រូវឲ្យមនុស្សស្អាតនោះឯងប្រោះទៅលើមនុស្សមិនស្អាតនៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត រួចនៅថ្ងៃទី៧ នោះត្រូវញែកអ្នកនោះចេញជាស្អាត ត្រូវឲ្យខ្លួនអ្នកនោះបោកសំលៀកបំពាក់ ហើយងូតទឹកចេញ រួចដល់ល្ងាចនឹងបានស្អាតវិញ។
ឯអញ មើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ
ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសំអាតគេ ហើយថ្វាយគេជាដង្វាយចុះ
ឯម៉ូសេ នឹងអើរ៉ុន ហើយពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏ធ្វើដល់ពួកលេវី តាមដែលព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសំរេចតាមបង្គាប់នោះឯង
ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន នឹងពួកកូនលោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសំរេចដល់គេយ៉ាងដូច្នោះ។
គឺត្រូវឲ្យសំអាតគេយ៉ាងដូច្នេះ ត្រូវប្រោះទឹកសំអាតបាបទៅលើគេ រួចឲ្យគេកោរសក់ នឹងរោមនៅខ្លួនចេញទាំងអស់ ត្រូវឲ្យបោកសំលៀកបំពាក់ ហើយសំអាតខ្លួនផង