នោះអ៊ីស្រាអែលគាត់លូកដៃស្តាំទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើម៉ាន៉ាសេវិញ ទោះបើម៉ាន៉ាសេជាកូនច្បងក៏ដោយ គាត់ធ្វើដៃដូច្នេះ ដោយមានគំនិតយល់ជាក់
ជនគណនា 8:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអញបានយកពួកលេវីស្នងអស់ទាំងកូនច្បង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងបានយកពួកលេវី ជាស្នងអស់ទាំងកូនច្បង ក្នុងចំណោមកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។ អាល់គីតាប ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។ |
នោះអ៊ីស្រាអែលគាត់លូកដៃស្តាំទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើម៉ាន៉ាសេវិញ ទោះបើម៉ាន៉ាសេជាកូនច្បងក៏ដោយ គាត់ធ្វើដៃដូច្នេះ ដោយមានគំនិតយល់ជាក់
ឯអញ មើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ
ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន នឹងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ
ដ្បិតអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល ជារបស់ផងអញ ទោះទាំងមនុស្សទាំងសត្វផង គឺនៅថ្ងៃដែលបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកគេចេញ ទុកសំរាប់អញហើយ
ហើយបានយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន នឹងពួកកូនលោក ដើម្បីនឹងទទួលក្រសួងរបស់ពួកកូនចៅអ៊ីស្រាអែលក្នុងត្រសាលជំនុំ ហើយឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលផង ដើម្បីកុំឲ្យគេកើតមានសេចក្ដីវេទនាណា ក្នុងកាលដែលគេចូលទៅជិតទីបរិសុទ្ធនោះឡើយ។