ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 7:85 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ថាស​ប្រាក់​នីមួយៗ​មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ​មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថាស​ប្រាក់​នីមួយៗ​មាន​ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ហើយ​ចាន‌គោម​នីមួយៗ​មាន​ទម្ងន់​ចិត​សិប​សេកែល សរុប​ប្រាក់​ទាំង​អស់​នៅ​ក្នុង​គ្រឿង​ទាំង​នោះ មាន​ពីរ​ពាន់​បួន​រយ​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។

សូមមើលជំពូក

អាល់គីតាប

ពាន​ប្រាក់​នី​មួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នី​មួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់ ប្រាំ‌ពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។

សូមមើលជំពូក



ជន‌គណនា 7:85
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ មើល ក្នុង​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ នោះ​អញ​បាន​ចាត់‌ចែង​ទុក ជា​មាស​១​សែន​ហាប នឹង​ប្រាក់​១​លាន​ហាប ព្រម​ទាំង​លង្ហិន នឹង​ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់‌ចែង​ឈើ នឹង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន


គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សំរាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន


គេ​ថ្វាយ​សំរាប់​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប នឹង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប នឹង​ដែក​១​សែន​ហាប


នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់​គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២


ឯ​កូន​ចាន​មាស​១២​ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ​មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង


តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ