Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:86 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

86 ឯ​កូន​ចាន​មាស​១២​ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ​មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

86 កូន​ចាន​មាស​ដប់​ពីរ ដែល​ដាក់​ពេញ​ដោយ​កំញាន ចាន​នីមួយៗ​មាន​ទម្ងន់​ដប់​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ សរុប​មាស​ទាំង​អស់​នៅ​ក្នុង​កូន​ចាន​ទាំង​នោះ មាន​មួយ​រយ​ម្ភៃ​សេកែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

86 រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ​ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ក្នុង​ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។

សូមមើលជំពូក ចម្លង

អាល់គីតាប

86 រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ពែង​នី​មួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។

សូមមើលជំពូក ចម្លង




ជន‌គណនា 7:86
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទាំង​ឆ្នាំង ដង្កៀប ចាន‌គោម កូន​ចាន នឹង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សំរាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សំរាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។


ត្រូវ​ឲ្យ​ធ្វើ​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​សំរាប់​តុ​នោះ ដើម្បី​ប្រើ​ថ្វាយ​ដង្វាយ​ច្រួច ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់


ឯ​អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​ពួក​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ត្រូវ​បង់​ថ្លៃ​៥​កាក់​ម្នាក់​គ្រប់ៗ​គ្នា តាម​ប្រាក់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់ ឯ​៥​កាក់​នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា


ឯ​ថាស​ប្រាក់​នីមួយៗ​មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ​មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ


ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​ដុត នោះ​គឺ​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​១២ នឹង​កូន​ចៀម​ឈ្មោល​១២​អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​នោះ​ផង ហើយ​ពពែ​ឈ្មោល​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប


ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម