ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់
ជនគណនា 4:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលម៉ូសេ អើរ៉ុន នឹងពួកជាកំពូលទាំងប៉ុន្មានលើសាសន៍អ៊ីស្រាអែល បានរាប់ក្នុងពួកលេវី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលលោកម៉ូសេ អើរ៉ុន និងមេដឹកនាំលើសាសន៍អ៊ីស្រាអែលបានរាប់ក្នុងពួកលេវី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលេវីទាំងអស់ដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល បានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ អាល់គីតាប ពួកលេវីទាំងអស់ដែលម៉ូសា ហារូន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រអែលបានជំរឿន តាមអំបូរ និងតាមគ្រួសាររបស់ពួកគេ |
ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់
នឹងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ ហើយនឹងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ
នេះហើយជាពួកអ្នកដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី ដែលម៉ូសេ នឹងអើរ៉ុនបានរាប់តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។
ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលបានចូលទៅធ្វើការងារ ហើយលីសែងក្នុងត្រសាលជំនុំ