ជនគណនា 4:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលបានរាប់ ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅម្រ៉ារី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនអស់អ្នកដែលបានរាប់ក្នុងពូជអំបូរម្រ៉ារី តាមពូជអំបូរ និងតាមវង្សានុវង្សរបស់ឪពុកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ អាល់គីតាប អស់អ្នកក្នុងអំបូរម៉្រារីដែលគេបានជំរឿនតាមអំបូរ និងតាមគ្រួសាររបស់ពួកគេ |
នឹងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ ហើយនឹងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ
នេះហើយជាពួកអ្នក ដែលបានរាប់ក្នុងគ្រួសារទាំងប៉ុន្មានរបស់ពួកកូនចៅគើសុន គឺអស់ដែលបំរើក្នុងត្រសាលជំនុំ ដែលម៉ូសេ នឹងអើរ៉ុនបានរាប់ តាមបង្គាប់ព្រះយេហូវ៉ា។
ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន