ជនគណនា 4:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីសែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនឹងជើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុខងារទាំងអស់របស់គេនៅក្នុងត្រសាលជំនុំ ដែលតម្រូវឲ្យគេលីសែងគឺ ក្តាររបស់រោងឧបោសថ រនុកក្ដារ សសរ និងជើងសសរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងពន្លាជួបព្រះអម្ចាស់នោះ គឺមើលថែទាំបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ និងជើងសសរ អាល់គីតាប ចំពោះកិច្ចការដែលពួកគេត្រូវបំពេញនៅក្នុងជំរំជួបអុលឡោះតាអាឡានោះ គឺមើលថែទាំបន្ទះក្តាររបស់ជំរំសក្ការៈ រនុកេះ សសរ និងជើងសសរ |
ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
សសរទីលានដែលនៅជុំវិញ នឹងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងដំរូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង