តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំ ដល់ព្រះករុណាឡើយ
ជនគណនា 36:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មរដកណាមួយនឹងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មិនត្រូវផ្ទេរមត៌កពីកុលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយផ្សេងទៀតឡើយ ដ្បិតកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែល ត្រូវនៅជាប់នឹងមត៌ករបស់គេរៀងខ្លួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។ អាល់គីតាប ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។ |
តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំ ដល់ព្រះករុណាឡើយ
យ៉ាងនោះមរដករបស់ពួកកូនចៅអ៊ីស្រាអែល នឹងមិនត្រូវរើចេញពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកឰយុកោគេរៀងខ្លួន
ហើយគ្រប់ទាំងកូនស្រីណាដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកឰយុកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់ពួកឰយុកោគេរៀងខ្លួន
នោះយ៉ូស្វេក៏ឲ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរដករបស់គេរៀងខ្លួនទៅ។
ដូច្នេះ សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាបាវបំរើទ្រង់បន្តិច បើសិនជាគឺព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមឲ្យទ្រង់ទទួលដង្វាយ១ចុះ តែបើគឺជាពួកមនុស្សជាតិវិញ នោះសូមឲ្យគេត្រូវបណ្តាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមរដកផងព្រះយេហូវ៉ាទេ ដោយថា ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ