ជនគណនា 36:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ហើយគ្រប់ទាំងកូនស្រីណាដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកឰយុកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់ពួកឰយុកោគេរៀងខ្លួន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 គ្រប់ទាំងកូនស្រីដែលទទួលមត៌កនៅក្នុងកុលសម្ព័ន្ធណាមួយនៃកូនចៅអ៊ីស្រាអែល ត្រូវតែរៀបការជាមួយបុរសដែលមកពីពូជអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីឲ្យកូនចៅអ៊ីស្រាអែលទាំងអស់អាចកាន់កាប់មត៌ករបស់ឪពុកគេរៀងខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។ សូមមើលជំពូកអាល់គីតាប8 កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីឲ្យជនជាតិអ៊ីស្រអែលនីមួយៗ គ្រងមត៌កឪពុករបស់ខ្លួន។ សូមមើលជំពូក |