ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ម៉ូសេ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​ថា ពូជ​អំបូរ​នៃ​កូន​ចៅ​យ៉ូសែប​គេ​បាន​និយាយ​ត្រូវ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ថា៖ «កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​របស់​យ៉ូសែប​និយាយ​ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​នាំ​យក​ពាក្យ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖

សូមមើលជំពូក



ជន‌គណនា 36:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ​ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ


រួច​ដល់​ឆ្នាំ​សោមនស្ស នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ​នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។


នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត គឺ​ថា ឲ្យ​គេ​យក​ប្ដី​ណា​ដែល​គេ​ចូល​ចិត្ត​ចុះ ប៉ុន្តែ​ត្រូវ​យក​ក្នុង​គ្រួសារ​នៃ​ពូជ​អំបូរ​របស់​ឰយុកោ​ខ្លួន


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​របស់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​បាន​និយាយ​មក​អញ​នោះ រួច​ទ្រង់​មាន​បន្ទូល​មក​អញ​ថា អញ​បាន​ឮ​ពាក្យ​របស់​បណ្តាជន​ទាំង​នេះ ដែល​គេ​និយាយ​មក​ឯង​ដែរ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ក៏​ស្រួល​ហើយ