ចោទិយកថា 5:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យរបស់ឯងរាល់គ្នា ក្នុងកាលដែលឯងបាននិយាយមកអញនោះ រួចទ្រង់មានបន្ទូលមកអញថា អញបានឮពាក្យរបស់បណ្តាជនទាំងនេះ ដែលគេនិយាយមកឯងដែរ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះក៏ស្រួលហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ព្រះយេហូវ៉ាបានឮពាក្យរបស់អ្នករាល់គ្នា ពេលអ្នករាល់គ្នានិយាយមកកាន់ខ្ញុំ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "យើងបានឮពាក្យរបស់ប្រជាជននេះ ដែលគេនិយាយមកកាន់អ្នកហើយ សេចក្ដីទាំងប៉ុន្មានដែលគេបាននិយាយនោះត្រឹមត្រូវហើយ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។ សូមមើលជំពូកអាល់គីតាប28 អុលឡោះតាអាឡាទ្រង់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។ សូមមើលជំពូក |