ហើយព្រះហស្តនៃព្រះក៏មក បណ្តាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា នឹងធ្វើតាមបង្គាប់នៃស្តេច នឹងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ជនគណនា 36:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនស្រីស្លូផិហាតក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនស្រីរបស់ស្លូផិហាតបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ អាល់គីតាប កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ |
ហើយព្រះហស្តនៃព្រះក៏មក បណ្តាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា នឹងធ្វើតាមបង្គាប់នៃស្តេច នឹងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ពួកកូនចៅអ៊ីស្រាអែលគេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេនឹងអើរ៉ុន គេបានធ្វើសំរេចការទាំងនោះ
ដូច្នេះ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅឯក្រៅទីដំឡើងត្រសាលចោលនឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសំរេចដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេបានធ្វើសំរេចតាមទាំងអស់។
ដ្បិតម័សឡា ធើសា ហុកឡា មីលកា នឹងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា
ដូច្នេះ មរដកណាមួយនឹងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។
ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
នាងទាំងនោះក៏មកឯអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេជាកូននុន ហើយនឹងពួកអ្នកជាកំពូលទាំងប៉ុន្មានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ឲ្យចែកមរដកមកយើងខ្ញុំ នៅកណ្តាលពួកបងប្អូនយើងខ្ញុំដែរ ដូច្នេះលោកក៏ចែកមរដកឲ្យគេ គឺនៅកណ្តាលពួកបងប្អូនឪពុកគេ តាមបង្គាប់ព្រះយេហូវ៉ា