ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 35:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ត្រូវ​វាស់​ពី​ខាង​ក្រៅ​ទី​ក្រុង​ទៅ​ជា​២​ពាន់​ហត្ថ​នៅ​ទិស​ខាង​កើត ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​ត្បូង ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​លិច ហើយ​២​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង មាន​ទី​ក្រុង​នៅ​ជា​កណ្តាល នោះ​នឹង​បាន​ជា​ដី​វាល​សំរាប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​សត្វ​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​វាស់​នៅ​ខាង​ក្រៅ​ទី​ក្រុង ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​កើត ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ត្បូង ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​លិច ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង ហើយ​ទី​ក្រុង​ស្ថិត​នៅ​កណ្ដាល។ នេះ​នឹង​បាន​ជា​វាល​ស្មៅ​សម្រាប់​ឲ្យ​គេ​ឃ្វាល​សត្វ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។

សូមមើលជំពូក

អាល់គីតាប

រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទី​ក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ​វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទី​ក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្តាល​ដី​នោះ។

សូមមើលជំពូក



ជន‌គណនា 35:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​វាស់​ពី​កំផែង​ក្រុង​ទៅ​១​ពាន់​ហត្ថ​គ្រប់​ជុំវិញ


ឯ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ពំនាក់​៦ សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​បាន​រត់​ទៅ​ជ្រក​អាស្រ័យ ហើយ​ក្រៅ​ពី​នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៤២​ទៅ​គេ​ទៀត


បើ​មាន​ពួក​លេវី​ណា​ម្នាក់​ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ​ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស