ជនគណនា 35:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជួនជាអ្នកដែលត្រូវសងសឹកនឹងឈាមបានប្រទះឃើញ នៅត្រង់ខាងក្រៅព្រំទីក្រុងពំនាក់នោះ ហើយសំឡាប់អ្នកនោះទៅ នោះគ្មានទោសនឹងឈាមអ្នកនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជួនជាអ្នកដែលត្រូវសងសឹកដោយឈាម បានប្រទះឃើញនៅខាងក្រៅព្រំទីក្រុងជម្រក រួចសម្លាប់អ្នកនោះទៅ នោះគ្មានទោសដោយឈាមរបស់អ្នកនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជម្រក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ អាល់គីតាប ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ |
ប៉ុន្តែបើអ្នកដែលសំឡាប់គេ បានចេញមកឯក្រៅព្រំក្រុងពំនាក់ ដែលខ្លួនបានរត់ទៅជ្រកអាស្រ័យនោះវេលាណា
ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សំដេចសង្ឃបានសុគតហើយសិន លុះក្រោយដែលសំដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រឡប់មកឯស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន
ដើម្បីកុំឲ្យមានការខ្ចាយឈាមរបស់មនុស្សឥតទោស នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯង ហើយយ៉ាងនោះ មានឈាមធ្លាក់មកលើឯងនោះឡើយ។
ក្រែងអ្នកដែលត្រូវសងសឹកនឹងឈាម បានដេញតាមអ្នកដែលសំឡាប់គេឲ្យទាន់ ដោយព្រោះផ្លូវនោះឆ្ងាយ ក្នុងកាលដែលចិត្តកំពុងខឹងក្តៅនៅឡើយ រួចក៏វាយអ្នកនោះសំឡាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ពីព្រោះមិនបានស្អប់គេពីដើមឡើយ