Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម បាន​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ជម្រក រួច​សម្លាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​ដោយ​ឈាម​របស់​អ្នក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទីក្រុង​ជម្រក រួច​សម្លាប់​គាត់ អ្នក​សង‌សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​បាន​ប្រទះ​ឃើញ នៅ​ត្រង់​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ពំនាក់​នោះ ហើយ​សំឡាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​នឹង​ឈាម​អ្នក​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ជំរក រួច​សម្លាប់​គាត់ អ្នក​សង​សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ចោរ​កំពុង​តែ​លួច ហើយ​គេទាន់ រួច​វាយ​សម្លាប់ នោះ​អ្នក​សម្លាប់​ចោរ​គ្មាន​ទោស​នឹង​ឈាម​វា​ឡើយ។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ដែល​សម្លាប់​គេ​នោះ​ចេញ​ក្រៅ​ព្រំ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​កោន​នៅ​វេលា​ណា


ដ្បិត​អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ទី​ក្រុង​ជម្រក ដែល​ខ្លួន​ជ្រក​កោន​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ​ស្លាប់ តែ​ក្រោយ​ពី​សម្ដេច​សង្ឃ​នោះ​ស្លាប់​ផុត​ទៅ នោះ​អ្នក​សម្លាប់​គេ​អាច​ត្រឡប់​មក​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន។


ដើម្បី​កុំ​ឲ្យ​ឈាម​របស់​មនុស្ស​ឥត​ទោស ខ្ចាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​មក​អ្នក​ទុក​ជា​មត៌ក ហើយ​កុំ​ឲ្យ​ទោស​នៃ​ការ​ខ្ចាយ​ឈាម​នោះ​ធ្លាក់​មក​លើ​អ្នក។


ប៉ុន្ដែ បើ​ផ្លូវ​ឆ្ងាយ​ពេក អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម កាល​កំពុង​ដែល​មាន​ចិត្ត​ខឹង​ក្តៅ អាច​នឹង​ដេញ​តាម​ទាន់​អ្នក​ដែល​សម្លាប់​គេ​នោះ រួច​ក៏​វាយ​អ្នក​នោះ​សម្លាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ព្រោះ​មិន​បាន​ស្អប់​គេ​ពីមុន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម