តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប
ជនគណនា 35:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបានទំលាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់គេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់ដល់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្ដាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ អាល់គីតាប ឬប្រសិនបើគាត់ធ្វើឲ្យថ្មធ្លាក់ទៅលើគេ បណ្តាលឲ្យស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ |
តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប
នោះពួកជំនុំត្រូវជំនុំជំរះអ្នកដែលបានសំឡាប់គេ នឹងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ