ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 35:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​ចែក​ទី​ក្រុង​ខ្លះ​ក្នុង​មរដក​ជា​កេរ‌អាករ​របស់​គេ​ដល់​ពួក​លេវី​ឲ្យ​នៅ​ផង ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ប្រគល់​ទី​ក្រុង​ក្នុង​មត៌ក​ជា​កេរ‌អាករ​របស់​គេ ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទីក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។

សូមមើលជំពូក

អាល់គីតាប

«ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ប្រគល់​ទី​ក្រុង​ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។

សូមមើលជំពូក



ជន‌គណនា 35:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ នោះ​ចូរ​យើង​ចាត់​គេ​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក ដល់​ពួក​បង​ប្អូន​យើង ដែល​នៅ​សល់​ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ដល់​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​នៅ​អស់​ទាំង​ទី​ក្រុង នឹង​ភូមិ​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គេ​មូល​គ្នា មក​ឯ​យើង​ផង​ចុះ


ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ នឹង​កេរ្តិ៍អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម នឹង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ


ហើយ​ចំណែក​ពួក​កូន​ចៅ​អើរ៉ុន ជា​ពួក​សង្ឃ​ដែល​នៅ​ចំការ ក្នុង​ក្រវល់​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​មាន​មនុស្ស​ដែល​បាន​ចេញ​ឈ្មោះ​ជា​ស្រេច នៅ​គ្រប់​ទាំង​ទី​ក្រុង ទុក​សំរាប់​នឹង​ចែក​ចំណែក​ឲ្យ​ដល់​ពួក​ប្រុសៗ​ក្នុង​ពួក​សង្ឃ​នោះ នឹង​ដល់​អស់​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ​ពួក​លេវី។


ខ្ញុំ​ក៏​យល់​ឃើញ​ថាគេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី នឹង​ពួក​ចំរៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចំការ​របស់​ខ្លួន​វិញ


ដូច្នេះ ដី​ដែល​ត្រូវ​ទុក​សំរាប់​ចៅហ្វាយ នោះ​ជា​ដី​ដែល​ជាប់​ត​ពី​ដី​របស់​ពួក​លេវី ហើយ​ពី​ដី​សំរាប់​ទី​ក្រុង គឺ​ទាំង​អស់​ដែល​នៅ​កណ្តាល​ព្រំ​ស្រុក​យូដា នឹង​ព្រំ​ស្រុក​បេន‌យ៉ាមីន នោះ​ត្រូវ​ទុក​សំរាប់​ចៅហ្វាយ។


តាម​ព្រំ​ស្រុក​យូដា ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​វិញ គឺ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ នឹង​នៅ​កណ្តាល​នោះ


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​យេរីខូរ


ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សំរាប់​ជា​ទី​លំនៅ​របស់​គេ នឹង​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​គេ អស់​ទាំង​របស់‌របរ នឹង​សត្វ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ផង


បើ​មាន​ពួក​លេវី​ណា​ម្នាក់​ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ​ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស