Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សំរាប់​ជា​ទី​លំនៅ​របស់​គេ នឹង​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​គេ អស់​ទាំង​របស់‌របរ នឹង​សត្វ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សម្រាប់​រស់​នៅ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន សម្រាប់​ហ្វូង​គោ ហ្វូង​ចៀម និង​សត្វ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​គេ​លះ​ចោល​ទី​លំនៅ នឹង​កេរ្តិ៍អាករ​របស់​គេ មូល​មក​នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ពី​ព្រោះ​យេរ៉ូ‌បោម នឹង​កូន​ចៅ​ទ្រង់ បាន​បោះ‌បង់​ចោល​គេ​ចេញ មិន​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ទេ


ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សំរាប់​ទី​បរិសុទ្ធ ប្រវែង​៥០០ នឹង​ទទឹង​៥០០ គឺ​៤​ជ្រុង​ស្មើ ថែម​ទាំង​៥០​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ​សំរាប់​ជា​វាល​ទំនេរ


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​ចែក​ទី​ក្រុង​ខ្លះ​ក្នុង​មរដក​ជា​កេរ‌អាករ​របស់​គេ​ដល់​ពួក​លេវី​ឲ្យ​នៅ​ផង ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ​ដែរ


ឯ​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​វាស់​ពី​កំផែង​ក្រុង​ទៅ​១​ពាន់​ហត្ថ​គ្រប់​ជុំវិញ


បើ​មាន​ពួក​លេវី​ណា​ម្នាក់​ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ​ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស


គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម